blog-detail

Hino Showroom Grand Opening

នា​រសៀល​ថ្ងៃ​ទី ១៩ ខែ មករា ឆ្នាំ ២០១៩ ថ្មីៗ​នេះ​ក្រុមហ៊ុន HINO Motors Cambodia ដែល​នាំ​ចូល​និង​ចែក​ចាយ​ផ្តាច់​មុខ​ដោយ​ក្រុមហ៊ុន​ HGB Group Co.,Ltd បាន​ធ្វើ​ការ​សម្ពោធ​អគារ​តាំង​បង្ហាញ​រថយន្ត​ជា​ផ្លូវ​ការ ដែល​មាន​ទីតាំង​អគារ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឃែរី​ វើលដ៏ប៊ី្រដ បណ្តោយ​ផ្លូវ​ជាតិ​លេខ ២ សង្កាត់​ព្រែក​កំពឹស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

​រថយន្ត Hino គឺ​ជា​ប្រភេទ​រថយន្ត​សម្រាប់​ធ្វើ​អាជីវកម្ម ដែល​ល្បី​ឈ្មោះ​ធំ​មួយ​នៅ​ប្រទេស​ជប៉ុន​ដែល​មាន​ប្រវត្តិ​តាំង​ពី​ឆ្នាំ ១៩៤២ ​មាន​សមាជិក​បុគ្គលិក​ ៣២ ១៧៩ នាក់ និង​មាន​ដៃ​គូ​ចែក​ចាយ​រហូត​ដល់​ទៅ ៩០ ប្រទេស​ជុំវិញ​ពិភពលោក។

សព្វ​ថ្ងៃ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង រថយន្ត Hino បាន​ក្លាយ​ជា​ដៃគូ​អាជីវកម្ម​យ៉ាង​ល្អ​ប្រសើរ​ជា​មួយ​អតិថិជន​ជា​ច្រើន​រួច​មក​ហើយ។ Hino មាន​រថយន្ត​ជា​លក្ខណៈ​អាជីវកម្ម​ដូចជា រថយន្ត​ដឹក​ទំនិញ រថយន្ត​បែន រថយន្ត​ក្រឡុក​ស៊ីម៉ង់​ រថយន្ត​ក្បាល​អូស ជាដើម។

យោង​តាម​ប្រសាសន៍​លោក TOSHIAKI YASUDA ជា​ប្រធាន​គ្រប់គ្រង​ទទួល​បន្ទុក​ទីផ្សារ​នៅ​ក្រៅ​ប្រទេស​នៃ​ក្រុមហ៊ុន Hino Motors Ltd. បាន​ឲ្យ​ដឹង​ថា ៖

“នៅ​ក្នុង​ប្រទេស​ជប៉ុន​ក្រុមហ៊ុន​ Hino គឺ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ដែល​រក្សា​តំណែង​លេខ ១ សម្រាប់​រថយន្ត​ធុន​ធ្ងន់​អស់​រយៈ​ពេល ៤៤ ឆ្នាំ​មក​ហើយ។

យើង​ក៏​បាន​បង្កើត​ឡើង​នូវ​ស្លាក​សញ្ញា​កំពូល​នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ី​ដូច​ជា​ប្រទេស​ថៃ ឥណ្ឌូណេស៊ី​ និង​វៀតណាម។ ហើយ​យើង​ចាត់​ទុក​ប្រទេស​កម្ពុជា​ថា​ជា​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​រួម​ទាំង​ទីផ្សារ​កម្ពុជា​ដែល​ជា​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​ដែល​យើង​មាន​គោលបំណង និង​ផ្ដោត​ទៅ​លើ​ផង​ដែរ”។

លើស​ពី​នេះ​លោក​បាន​បន្ថែម​​ថា៖ “ទស្សនៈ​វិស័យ​ដ៏​សំខាន់​បំផុត​របស់​យើង​គឺ ការ​គាំទ្រ​សកម្មភាព​អាជីវកម្ម​ទាំងអស់​ដើម្បី​ជំរុញ​ និង​ពង្រឹង​ទំនាក់​ទំនង​ដែល​ជា​ទី​ទុកចិត្ត​ជា​មួយ​អតិថិជន​របស់​យើង។ ម៉្យាង​ទៀត​យើង​បាន​ណែនាំ​រថយន្ត​ដែល​មាន​គុណភាព​ខ្ពស់ និង​រថយន្ត​ដឹកជញ្ជូន​ដែល​ធន់​គ្រប់​ស្ថានភាព​ផ្លូវ​ហើយ​សមស្រប​ទៅ​នឹង​ទីផ្សារ​នីមួយៗ។

យើង​សង្ឃឹម​ថា​អ្នក​នឹង​រក្សា​ការ​គាំពារ​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន Hino និង HGB Group ។ នៅ​ចុង​បញ្ចប់​ខ្ញុំ​សូម​ជូនពរ​​ឲ្យ​អ្នក​ទាំង​អស់​គ្នា​និង​គ្រួសារ​របស់​អ្នក​មាន​សុខភាព​ល្អ​សុភមង្គល និង​ភាព​រីកចម្រើន​ក្នុង​អាជីវកម្ម​របស់​អ្នក។ សូម​អរគុណ”។

សម្រាប់​ព័ត៌មាន​លំអិត​ ៖ ទីតាំងអគារស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឃែរី វើលដ៏ប៊ី្រដ បណ្តោយផ្លូវជាតិលេខ ២ សង្កាត់ព្រែកកំពឹស ​ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ ឬ​តាម​ទូរសព្ទ​លេខ​ 095 666 349 និង​​ទំព័រ Facebook ៖ www.facebook.com/Hino.Cambodia/